Lewandowski សារភាពថាគាត់ចង់លេងរហូតដល់គាត់អាយុ 39 ឆ្នាំទើបចូលនិវត្តន៍
Robert Lewandowski បាននិយាយនៅក្នុងបទសម្ភាសន៍មួយថាគាត់មិនពិចារណាចូលនិវត្តន៍ទេ ខណៈដែលគាត់មើលឃើញខ្លួនឯងនៅក្នុង “ទម្រង់លេងល្អណាស់” ហើយអាចលេងបាន “បីឬបួនឆ្នាំទៀត”។ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Barcelona បាននិយាយថា គាត់នឹងបន្តលេងរយៈពេល 3 ឬ 4 ឆ្នាំទៀត ខណៈដែលគាត់មានអារម្មណ៍នៅក្នុង ” ទម្រង់លេងល្អណាស់ “។ កីឡាករវ័យ 35 ឆ្នាំរូបនេះបានផ្តល់បទសម្ភាសន៍ដល់ ‘Club del Deportista’ ដើម្បីនិយាយអំពី ស្ថានភាពបច្ចុប្បន្នរបស់គាត់ នៅក្លឹប Catalan។ គាត់បាននិយាយថា “ខ្ញុំមិនគិតពីអ្វីដែលខ្ញុំបានឈ្នះរួចហើយ ឬអ្វីដែលខ្ញុំបានធ្វើនោះទេ ព្រោះខ្ញុំនៅតែមានអារម្មណ៍ និងចំណង់ចំណូលចិត្តនោះនៅក្នុងខ្លួនខ្ញុំ។ ខ្ញុំគិតថាខ្ញុំអាចលេងបាន 3 ឬ 4 ឆ្នាំ ពីព្រោះរាងកាយខ្ញុំមានអារម្មណ៍ល្អណាស់”។អានពត៌មានប្រចាំថ្ងៃ

Comments
Post a Comment