សៀង ចន្ធា ត្រឡប់មកសម្រាកនៅកម្ពុជាក្រោយជួយ Al Shahaniya ឈរកំពូលតារាង

 


ខ្សែប្រយុទ្ធ សៀង ចន្ធា បានវិលត្រឡប់មកកាន់ទឹកដីកម្ពុជាវិញ​ដើម្បី​សម្រាកវិស្សមកាល ដោយសារលីគលំដាប់ទី២ ប្រទេសកាតារ​សម្រាកជាងមួយខែ។ ស្របពេលរូបគេមិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិកម្ពុជាត្រៀមជួបក្រុមកាតារចុងខែនេះ។ សៀង ចន្ធា ជាកីឡាករដំបូងរបស់កម្ពុជា ដែលបានផ្លាស់ទៅលេងនៅប្រទេសកាតារ​ជា​មួយ​ក្លិប​ Al Shahaniya ​តាម​រយៈ​ខ្ចីជើងពីក្លិបបឹងកេត​មួយ​រដូវ​កាល​។ រូបគេក៏ជាចំណែកដ៏សំខាន់មួយ​ជួយ​ឲ្យក្រុមទទួលបានជោគជ័យល្អ និងឈរនៅចំណាត់ថ្នាក់លេខ១បណ្ដោះអាសន្ន ដោយ​ឆ្លង​កាត់​៨​ប្រកួត​ ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ ខណៈនៅសល់៦ប្រកួតទៀត ដើម្បីកាត់សេចក្តីក្នុង​ឱកាស​ឡើងទៅលេងនៅលីគលំដាប់ទី១ របស់ប្រទេសកាតារ រដូវកាលក្រោយ។ កីឡាករ​រូប​នេះ​​បានធ្វើដំណើរមកដល់​កម្ពុជា​កាល​ពី​ល្ងាច​ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។ ការ​វិលមកកាន់ប្រទេសកម្ពុជាវិញអាចថាជាពេលវេលាល្អមួយ​សម្រាប់​រូបគេ​ឈប់​សម្រាក​នៅទឹកកំណើត។អានពត៌មានប្រចាំថ្ងៃ

Comments

Popular posts from this blog

មកមើល !!! ការប្រកួតក្រុមធំៗក្នុងក្របខណ្ឌ Premier League

DFB ទទួលស្គាល់ពី កំហុសអាជ្ញាកណ្តាលក្នុងការប្រកួត Dortmund-Frankfurt

Tchouameni បដិសេធថារបួសគឺជាកំហុសរបស់ Gavi