ផ្លូវការ៖ Gavi នឹងត្រូវអវត្តមានពេញមួយរដូវកាល

 


ជាការសោកស្ដាយសម្រាប់ Barcelona ដែលកីឡាករ Gavi មិនអាចបន្ដលេងឲ្យក្លឹបបានក្នុងរដូវកាលដែលសេសសល់ដោយសារបញ្ហារបួសសរសៃពួរខាងមុខរបស់គាត់។Gavi ត្រូវបង្ខំចិត្តចេញពីការប្រកួតក្នុងវគ្គជម្រុះរបស់អេស្ប៉ាញទល់នឹងហ្សកហ្ស៊ីនៅថ្ងៃអាទិត្យ ដោយសារគាត់របួស និងមិនអាចបន្តលេងបាន។ កីឡាករវ័យ 19 ឆ្នាំបានចាកចេញពីទីលានទាំងទឹកភ្នែក ហើយរបួសរបស់គាត់មើលទៅមានសភាពធ្ងន់ធ្ងរ។ការភ័យខ្លាចដ៏អាក្រក់បំផុតបានក្លាយជាការពិតសម្រាប់ក្លឹបយក្សកាតាឡាន ខណៈដែលពួកគេបានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានដាច់សរសៃពួរផ្នែកខាងមុខរបស់គាត់។ពួកគេបានសរសេរនៅលើគេហទំព័ររបស់ពួកគេថា “ការធ្វើតេស្តបានធ្វើឡើងកាលពីព្រឹកថ្ងៃចន្ទលើកីឡាករក្រុមទី 1 Gavi បានបង្ហាញថាគាត់មានការរហែកសរសៃពួរផ្នែកខាងមុខទាំងស្រុងនៅជង្គង់ខាងស្តាំរបស់គាត់ និងរបួសដែលទាក់ទងនឹង meniscus ខាងក្រោយ” ។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ

Comments

Popular posts from this blog

មកមើល !!! ការប្រកួតក្រុមធំៗក្នុងក្របខណ្ឌ Premier League

DFB ទទួលស្គាល់ពី កំហុសអាជ្ញាកណ្តាលក្នុងការប្រកួត Dortmund-Frankfurt

Tchouameni បដិសេធថារបួសគឺជាកំហុសរបស់ Gavi