គ្រូបង្វឹកក្រុម Arsenal និយាយ​ថា​របួស Bukayo Saka ‘គឺធ្ងន់ធ្ងរ’

 


គ្រូបង្វឹកក្រុម Arsenal លោក Mikel Arteta ត្រូវបានសួរអំពីរបួសរបស់ Bukayo Saka ក្នុងការបរាជ័យក្នុងវគ្គចែកពូល Champions League 1-2 ទល់នឹង Lens ។ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖ «របួស​របស់​គាត់​មើល​ទៅគឺធ្ងន់ធ្ងរ។

Bukayo Saka ត្រូវ​បាន ​គេ​ចាត់​ទុក​ថា​ស័ក្តិសម ​ក្នុង​ការ​ចាប់​ផ្តើម​សម្រាប់​ក្រុម​ភ្ញៀវ​ បើ​ទោះ​បី​ជា​បាន ​សម្រាក ​ក្នុង​ការ​ទទួល​ជ័យ​ជម្នះ 4-0 នៅ Bournemouth ក្នុង​ក្រប​ខ័ណ្ឌ Premier League កាល​ពី​ចុង​សប្តាហ៍​។ យ៉ាង​ណា​មិញ គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ Mikel Arteta បាន​ធ្វើ ​ការ​សម្រេច​ចិត្ត​មិន​ល្អ ​ក្នុង​ការ​លេង​ឲ្យ​គាត់​ជា​អ្នក​ចាប់​ផ្ដើម។

ភាពលំបាកមួយទៀតបានកើតឡើង សម្រាប់ក្រុមកាំភ្លើងធំ ខណៈដែលកីឡាករវ័យ 22 ឆ្នាំរូបនេះ បានធ្លាក់ចុះ ត្រឹមតែរយៈពេលកន្លះម៉ោងប៉ុណ្ណោះ ហើយមិនអាចបន្តបានឡើយ ដោយ Fabio Vieira ចូលជំនួសវិញ។

មិនត្រឹមតែក្រុម Emirates Stadium ចាញ់ Lens 1-2 ក្នុងការប្រកួតវគ្គចែកពូល Champions League ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បាន បាត់បង់កីឡាករសំខាន់ម្នាក់ ក្នុងក្រុមរបស់ Arteta ផងដែរ។ អ្នកគ្រប់គ្រងត្រូវបាន សួរអំពីរបួសរបស់ខ្សែប្រយុទ្ធ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត។អានពត៌មានប្រចាំថ្ងៃ

Comments

Popular posts from this blog

មកមើល !!! ការប្រកួតក្រុមធំៗក្នុងក្របខណ្ឌ Premier League

DFB ទទួលស្គាល់ពី កំហុសអាជ្ញាកណ្តាលក្នុងការប្រកួត Dortmund-Frankfurt

Tchouameni បដិសេធថារបួសគឺជាកំហុសរបស់ Gavi